HERITAGE PARK | រួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍ និងបង្កើតឱកាសវិនិយោគថ្មីនៅកម្ពុជា

HERITAGE PARK | រួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍ និងបង្កើតឱកាសវិនិយោគថ្មីនៅកម្ពុជា

យើងខ្ញុំមានសេចក្តីសោមនស្សរីករាយចំពោះលិខិតផ្លូវការរបស់ ក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ HERITAGE PARK ក្នុងខេត្តសៀមរាប។

ការយកចិត្តទុកដាក់ និងការផ្តល់អនុសាសន៍ពីក្រសួងទេសចរណ៍ គឺជាការលើកទឹកចិត្តដ៏សំខាន់សម្រាប់យើងខ្ញុំ ក្នុងការបន្តជំរុញគម្រោងអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ស្របតាមទិសដៅអភិវឌ្ឍសេដ្ឋកិច្ច និងវិស័យទេសចរណ៍របស់កម្ពុជា។

HERITAGE PARK ជាគម្រោងអភិវឌ្ឍន៍ចម្រុះលើផ្ទៃដីប្រមាណ ៤០០ ហិកតា ដែលមានចក្ខុវិស័យបង្កើតគោលដៅទេសចរណ៍ថ្មីមួយ រួមមាន៖

- តំបន់ Crystal Lagoon និងមជ្ឈមណ្ឌលកម្សាន្តលំដាប់អន្តរជាតិ

- សណ្ឋាគារ និងសេវាកម្មបដិសណ្ឋារកិច្ចប្រណីត

- មជ្ឈមណ្ឌលសុខុមាលភាព និងលំនៅឋានសម្រាប់មនុស្សវ័យចំណាស់

- មជ្ឈមណ្ឌលកីឡា វប្បធម៌ និងសកម្មភាពទេសចរណ៍

- សហគមន៍លំនៅឋាន និងបរិស្ថានរស់នៅប្រកបដោយចីរភាព

យើងខ្ញុំប្តេជ្ញាបន្តកិច្ចសហការជាមួយស្ថាប័នរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងវិនិយោគិនជាតិ និងអន្តរជាតិ ដើម្បីប្រែក្លាយចក្ខុវិស័យនេះទៅជាការអនុវត្តជាក់ស្តែង សំដៅរួមចំណែកបង្កើតការងារ បង្កើនសកម្មភាពសេដ្ឋកិច្ច និងលើកកម្ពស់សក្តានុពលទេសចរណ៍កម្ពុជា។

🌍 បើកទូលាយសម្រាប់កិច្ចសហប្រតិបត្តិការ និងការវិនិយោគអន្តរជាតិ

យើងខ្ញុំសូមស្វាគមន៍វិនិយោគិន ស្ថាប័នហិរញ្ញវត្ថុ ប្រតិបត្តិករសណ្ឋាគារ និងដៃគូយុទ្ធសាស្ត្រអន្តរជាតិ ដែលមានចំណាប់អារម្មណ៍ចូលរួមអភិវឌ្ឍគម្រោង HERITAGE PARK។

«រួមគ្នាបង្កើតគោលដៅទេសចរណ៍ថ្មី បង្កើតឱកាសសេដ្ឋកិច្ច និងតម្លៃយូរអង្វែងសម្រាប់កម្ពុជា»។

HERITAGE PARK Development

 

ចែករំលែក :