Please fill out the form below and we will get back to you as soon as possible.
គោលនយោបាយរដ្ឋាភិបាល និងឱកាសថ្មីសម្រាប់ការវិនិយោគក្នុងវិស័យទេសចរណ៍កម្ពុជា
ការជំរុញឱ្យជនបរទេសចូលមកវិនិយោគ ស្នាក់នៅរយៈពេលវែង និងប្រើប្រាស់អចលនទ្រព្យនៅកម្ពុជា គឺជាទិសដៅដ៏សំខាន់មួយក្នុងការពង្រីកសក្តានុពលសេដ្ឋកិច្ច និងទេសចរណ៍។
កន្លងមក រាជរដ្ឋាភិបាលបានលើកឡើងអំពីយន្តការសំខាន់ៗ រួមមាន៖
☑ ការរៀបចំតំបន់ទេសចរណ៍ពិសេស ដើម្បីទាក់ទាញការវិនិយោគពីបរទេស។
☑ ការពង្រឹងយន្តការសិទ្ធិប្រើប្រាស់ និងអាស្រ័យផលលើអចលនទ្រព្យ តាមរយៈកិច្ចសន្យាជួលរយៈពេលវែង និងយន្តការស្របច្បាប់ផ្សេងៗ។
☑ ការពិចារណាលើការសម្រួលទិដ្ឋាការ និងការស្នាក់នៅរយៈពេលវែងសម្រាប់វិនិយោគិនបរទេសដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
☑ ការពង្រឹងការការពារវិនិយោគិន និងបង្កើតបរិយាកាសវិនិយោគប្រកបដោយទំនុកចិត្ត។
យន្តការមួយចំនួនខាងលើនៅត្រូវការការកំណត់លក្ខខណ្ឌ និងនីតិវិធីអនុវត្តជាក់លាក់ ដោយរក្សាការគោរពរដ្ឋធម្មនុញ្ញ និងច្បាប់កម្ពុជា។
🌿 HERITAGE PARK SIEM REAP – 400 HECTARES
ស្របតាមទិសដៅជំរុញវិស័យទេសចរណ៍ និងការវិនិយោគ យើងបានរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍ Heritage Park ជាគោលដៅចម្រុះ រួមមាន៖
🏝️ Crystal Lagoon និងមជ្ឈមណ្ឌលកម្សាន្ត
🏨 សណ្ឋាគារ និងរមណីយដ្ឋានលំដាប់អន្តរជាតិ
🏟️ មជ្ឈមណ្ឌលកីឡា និងពាណិជ្ជកម្ម
🌿 មជ្ឈមណ្ឌលសុខុមាលភាព និងសេវាកម្មរស់នៅសម្រាប់មនុស្សវ័យចំណាស់
🏡 សហគមន៍លំនៅឋាន និងសេវាកម្មស្នាក់នៅរយៈពេលវែង
យើងមិនត្រឹមតែអភិវឌ្ឍអចលនទ្រព្យទេ ប៉ុន្តែយើងមានចក្ខុវិស័យបង្កើតគោលដៅរស់នៅ សម្រាកកម្សាន្ត និងវិនិយោគថ្មីមួយសម្រាប់ខេត្តសៀមរាប។
ការអភិវឌ្ឍគម្រោងនេះមានគោលបំណងចូលរួមទាក់ទាញទុនវិនិយោគ បង្កើតការងារ ពង្រីកសេវាកម្មទេសចរណ៍ និងបង្កើនឱកាសសេដ្ឋកិច្ចសម្រាប់សហគមន៍មូលដ្ឋាន។
🤝 យើងស្វាគមន៍ដៃគូវិនិយោគជាតិ និងអន្តរជាតិ ដើម្បីចូលរួមសិក្សា និងអភិវឌ្ឍឱកាសអាជីវកម្មជាមួយ Heritage Park។
HERITAGE PARK – Creating Destinations, Building Opportunities.
ចែករំលែក :