ការបរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរដោយក្លឹបបាល់ទាត់(SRU)
កាលពីថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦ កន្លងទៅនេះ ក្លិបបាល់ទាត់ សៀមរាបយូណាយធីត បានរៀបចំពិធីប្រគល់ថវិកាចំនួន ១៥ ០០០ ០០០ រៀល (ដប់ប្រាំលានរៀល) ដែលទទួលបានពីការប្រមូលថវិកាក្នុងការប្រកួត SRU CHARITY PRE-SEASON CUP 2026 ជូនដល់ មន្ទីរពេទ្យកុមារអង្គរ ដើម្បីរួមចំណែកក្នុងការងារមនុស្សធម៌ និងការសង្គ្រោះជីវិតកុមារកម្ពុជា។
ពិធីដ៏មានអត្ថន័យនេះ មានកិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញចូលរួមប្រគល់ដោយ៖
- ឯកឧត្ដម តាំង ជុងលី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ
- ឯកឧត្ដម ម៉េត មករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្លិបបាល់ទាត់ សៀមរាបយូណាយធីត និងលោកជំទាវ
សូមអរគុណដល់កីឡាករ គាំទ្រ និងសប្បុរសជនទាំងអស់ដែលបានចូលរួមក្នុងព្រឹត្តិការណ៍បាល់ទាត់ដើម្បីសប្បុរសធម៌មួយនេះ!