ការប្រកួតពានរង្វាន់សប្បុរធម៌ SRU រដូវកាល ២០២៦ (SRU Charity-Season Cup 2026)
HONOUR MATCH – PLAY FOR A CAUSE
ការប្រកួតកិត្តិយសនេះ មិនមែនគ្រាន់តែជាការប្រកួតដើម្បីភាពសប្បាយរីករាយនោះទេ ប៉ុន្តែជាផ្នែកមួយនៃគោលបំណងសប្បុរសធម៌របស់ SRU Charity Preseason Cup 2026 ដើម្បី រៃអង្គាសថវិកាតាមរយៈព្រឹត្តិការណ៍ និងការចូលរួមរបស់សាធារណជន ដើម្បីបរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរ
តាមរយៈកីឡាបាល់ទាត់ យើងរួមគ្នាបង្កើតការចូលរួមពីសហគមន៍ បង្កើតភាពសប្បាយរីករាយ និងសំខាន់ជាងនេះ គឺ បម្លែងការប្រកួតមួយឱ្យក្លាយជាក្តីសង្ឃឹមសម្រាប់កុមារ។
សូមអញ្ជើញលោកអ្នក និងក្រុមគ្រួសារ មកចូលរួមទស្សនា គាំទ្រ និងចូលរួមចំណែកក្នុងបេសកកម្មសប្បុរសធម៌នេះ។